
ស.អ.ក ស្រុកអន្លង់វែង នាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
26 កញ្ញា 2025
គណៈកម្មាធិការស.អ.ក ខេត្តក្រចេះ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់លោក ឆុង តូរ៉ាន់ ប្រធានគណៈកម្មាធិការ ស.អ.ក ស្រុកឆ្លូង និងក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨ លានរៀល ប្រគល់ជូនគ្រួសារសពសមាជិក ស.អ.ក ចំនួន ២គ្រួសារ ក្នុងខេត្តក្រចេះ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនដល់គ្រួសារសពសអតីតយុទ្ធជនចំនួន ២គ្រួសាររួមមាន៖ ១. គ្រួសារជនពលី យុន យ៉ែម ភេទស្រី រស់នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានកូន ឈ្មោះ ម៉ក់ ស្រីម៉ៅ ភេទស្រី ជាអ្នកទទួលបណ្តាំ។ ២.លោក ជឿ មតិ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានកូនឈ្មោះ ខែត ពិឡុត ភេទប្រុស ជាអ្នកទទួលបណ្តាំ។
26 កញ្ញា 2025
20 កញ្ញា 2025
20 កញ្ញា 2025