អ.ន.ក. ស្រុកបាណន់ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ក្រុងដូនកែវ និងគណៈកម្មាធិការ អ.ន.កស្រុកទ្រាំង បានដឹកនាំក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាននាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះចំនួន ១២ លានរៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ ក្នុងខេត្តតាកែវ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៣ រួមមាន៖
១/ ឈ្មោះ អុិន ឡៃ ភេទស្រី ជាគ្រួសារជនពលី រស់នៅភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលក្រុងដូនកែវ ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនគ្រួសារសពនូវ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។
២/ ឈ្មោះ ជា គៀម ភេទប្រុស ជានិវត្តជន រស់នៅភូមិស្រែច្រក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
៣/ ឈ្មោះ សយ វ៉ិត ភេទប្រុស រស់នៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលស្រុកទ្រាំង ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកក្រូច ១កេស និងទឹកបរិសុទ្ធ ១កេស។
រូបភាព អ.ន.ក ខេត្តតាកែវ
13 ធ្នូ 2025
11 ធ្នូ 2025
11 ធ្នូ 2025