អ.ន.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ

អ.ន.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន២គ្រួសារ

13 វិច្ឆិកា 2025
1 នាទីអាន

លោក វរសេនីយ៍ទោ ឆាយ ទៀង អធិការរង តំណាងលោកអធិការនគរបាលស្រុកភ្នំស្រួច ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជាស្រុក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៨លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពចំនួន២ ក្នុងខេត្តកំពង់ស្ពឺ។


ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន២ រួមមាន៖

១/ លោក ស៊ឹម ថេង អាយុ ៧២ឆ្នាំ រស់នៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

២/ លោក គង់ ឡុម ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។


រូបភាព អ.ន.ក ខេត្តកំពង់ស្ពឺ

ចែករំលែកអត្ថបទនេះ