Decorative Underlay Decorative Background Decorative Foreground

បេសកកម្ម និងចក្ខុវិស័យ

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បង្កើតឡើងក្នុងបុព្វហេតុចម្បងដើម្បីរម្លឹកនូវប្រវត្តិតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជាគ្រប់រូបក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

គោលបំណង និងសកម្មភាព

នៅក្នុងលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចែងយ៉ាងច្បាស់ថា គោលបំណង និងសកម្មភាពរបស់សមាគមគឺដើម្បី៖

លើកកម្ពស់កិត្តិយសឲ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។

ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន។

បង្កើតស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងឋានៈជាសមាជិករបស់ ស.អ.ក. ពេលជួបការលំបាកគ្រោះថ្នាក់ មរណភាព ដោយមិនប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។

បេសកកម្មសំខាន់

ជារួមបេសកម្មរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺធ្វើយ៉ាងណាលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជនកម្ពុជា ឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

ចក្ខុវិស័យ

ការទទួលស្គាល់

ទទួលបានការទទួលស្គាល់ និងកិត្តិយសដ៏សមស្របចំពោះវីរភាពរបស់អតីតយុទ្ធជន

សាមគ្គីភាព

បង្កើតសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងចំណោមអតីតយុទ្ធជន

តម្លៃស្នូល

ស្នេហាជាតិ
ភាតរភាព
ការពារជាតិ