សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តាំងក្រុមការងារចុះពិនិត្យស្ថានភាពគ្រួសារកងទ័ពជួរមុខជួបការលំបាក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តាំងក្រុមការងារចុះពិនិត្យស្ថានភាពគ្រួសារកងទ័ពជួរមុខជួបការលំបាក

14 សីហា 2025
0 នាទីអាន

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ តបតាមអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់តាំងក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅរបស់គ្រួសារកងទ័ពជួរមុខ ឈ្មោះ ស្មឿន ចន្ទ្រា ជាកងទ័ពនៅកងពលអន្តរាគមន៍លេខ២៤១ រស់នៅភូមិអង្គ្រង ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់កងទ័ពទាំងអស់ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕

ចែករំលែកអត្ថបទនេះ