ឯកឧត្តម គន់ គីម អញ្ជើញទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ VECONAC ឆ្នាំ២០២៦

ឯកឧត្តម គន់ គីម អញ្ជើញទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ VECONAC ឆ្នាំ២០២៦

25 វិច្ឆិកា 2025
1 នាទីអាន

ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ២០២៦ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេន ទៅកាន់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានការអញ្ជើញចូលរួមពី គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។

តាងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា  ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល៕

ចែករំលែកអត្ថបទនេះ