ឯកឧត្តម នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅរាជធានីភ្នំពេញ

ឯកឧត្តម នេត សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅរាជធានីភ្នំពេញ

4 ធ្នូ 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំរៀបចំ

សមាជិក អ.ន.ក. រាជធានីភ្នំពេញ ដែលមានពិការភាពចំនួន ១៥០នាក់ ចូលរួមពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅសាលមហោស្រពកោះពេជ្រ  ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»។

ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានឧបត្តម្ភសមាជិក អ.ន.ក. រាជធានីភ្នំពេញ ដែលមានពិការភាព ក្នុងម្នាក់ទទួលបានថវិកា ១០០,០០០រៀលផងដែរ៕

ចែករំលែកអត្ថបទនេះ