អ.ន.ក. ខេត្តរតនគិរី  នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពនិវត្តជនមួយគ្រួសារ

អ.ន.ក. ខេត្តរតនគិរី  នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពនិវត្តជនមួយគ្រួសារ

8 ធ្នូ 2025
1 នាទីអាន

ឧត្ដមសេនីយ៍ត្រី មុយ សុផាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី  តំណាងប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត កាលពីរសៀលថ្ងៃ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក. ខេត្ត ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពនិវត្តជនមួយគ្រួសារឈ្មោះ ទេព ដារិត បានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានទីកន្លែងកំណើតនៅភូមិដីឡូតិ៍ ឃុំក្រញូង ស្រុកកំចារមារ ខេត្តព្រៃវែង មានភរិយាឈ្មោះ កន ភាន់ ជាអ្នកទទួលបណ្តាំ។

រូបភាព អ.ន.ក. ខេត្តរតនគិរី

ចែករំលែកអត្ថបទនេះ