អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

4 ធ្នូ 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តកោះកុង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ប្រគល់ជូនគ្រួសារសពលោក យឹម ជៀន រស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ខេត្តកោះកុង ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រកម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន២បាវតូច មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវ ១កេស។ ជាមួយគ្នានោះដែរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស អ.ន.ក. ខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន៥០មុឺនរៀល ជូនគ្រួសារសពខាងលើផងដែរ៕

ចែករំលែកអត្ថបទនេះ