អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

8 ធ្នូ 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. ស្រុកអង្គស្នួល ដឹកនាំដោយ លោក ហ៊ល ផល្លី អភិបាលរង តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកអង្គស្នួល កាលពីថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ឈ្មោះ រស់ សារឿន ភេទប្រុស រស់នៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ស្រុកអង្គស្នួល ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕

រូបភាព អ.ន.ក. ស្រុកអង្គស្នួល

ចែករំលែកអត្ថបទនេះ