
អ.ន.ក ស្រុកភ្នំស្រុក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 តុលា 2025
លោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកភ្នំព្រឹក ជាមួុយលោកវរសេនីយ៍ត្រី ចោម ចាន់ថន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងជាប្រធានអ.ន.ក ស្រុកភ្នំព្រឹក នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨ លានរៀល និងលិខិតចូលរួមមរណទុក្ខ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងខេត្តបាត់ដំបង។
ថវិកាបេឡាមរណសង្រ្គោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ២រួមមាន៖
១/ លោក មាស កាន់ អាយុ ៧២ឆ្នាំ រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ។
២/ លោក ទាវ ថន អាយុ ៧១ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ស្រុកភ្នំព្រឹក
13 តុលា 2025
13 តុលា 2025
13 តុលា 2025