អ.ន.ក. ខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
8 ធ្នូ 2025
លោកវរសេនីយ៍ឯក សែ ហួត តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៤លានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនពិការឈ្មោះ សែត វ៉ាង ភេទប្រុស រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ ណុប អ៊ន ជាអ្នកទទួលបណ្ដាំ។
រូបភាព អ.ន.ក ខេត្តប៉ៃលិន