គ្រួសារយោធិនពលីជួបការលំបាកទទួលបានផ្ទះថ្មី ដើម្បីដោះស្រាយជីវភាពរស់នៅ

គ្រួសារយោធិនពលីជួបការលំបាកទទួលបានផ្ទះថ្មី ដើម្បីដោះស្រាយជីវភាពរស់នៅ

31 សីហា 2025
1 នាទីអាន

នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ផ្ទះជូនគ្រួសារយោធិនពលីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលជួបការលំបាកសម្រាប់ដោះស្រាយជីវភាព។ 

ការសាងសង់ផ្ទះថ្មីនេះមានទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ ស្ថិតលើដីគ្រួសារយោធិនពលី អនុសេនីយ៍ឯក ថន ញ៉ាញ់ នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ពិធីនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប, លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ព្រមទាំងមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត, អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន និងតំណាងក្រុមគ្រួសារសព។

ជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់កងទ័ព និងយុទ្ធជនពលីទាំងអស់ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងបានលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕

ចែករំលែកអត្ថបទនេះ