ឧត្តមសេនីយ៍ទោ ចៅ វ៉ាន់ហេង ដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលីសង់ផ្ទះមួយខ្នងជូនភរិយាវីរកងទ័ពជួរមុខ

ឧត្តមសេនីយ៍ទោ ចៅ វ៉ាន់ហេង ដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលីសង់ផ្ទះមួយខ្នងជូនភរិយាវីរកងទ័ពជួរមុខ

21 សីហា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ ចៅ វ៉ាន់ហេង សមាជិកគណ:កម្មាធិការកណ្តាល ស.អ.ក ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានវីរកងទ័ពពលី និងអាជ្ញាធរដែនដី សមត្ថកិច្ចមូលដ្ឋាន រៀបចំពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ផ្ទះមួយខ្នងទំហំ ៥,១ម៉ x ៧,៤ម៉ មាន១បន្ទប់ ជូនដល់ លោកស្រី ប៉ែន ធាត់ អាយុ៣៧ឆ្នាំ ជាភរិយាវីរកងទ័ពពលីនៅសមរភូមិមុខ ឈ្មោះ អ៊ុន ឡាវហុង នៅលើក្បាលដី ដែលរស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

តាមការបញ្ជាក់ពី ស.អ.ក. ខេត្តសៀមរាប បានឱ្យដឹងថា ថវិកាសម្រាប់សាងសង់ផ្ទះជូនគ្រួសារវីរកងទ័ពខាងលើនេះ មានការជួយឧបត្ថម្ភពីក្រុមការងារយុវជន តាំង គឹមឡេង សម្រាប់ជួយដោះស្រាយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារកងទ័ពដែលរស់នៅសមរភូមិក្រោយ៕

ចែករំលែកអត្ថបទនេះ