អ.ន.ក ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

25 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ 

បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពជាសមាជិក អ.ន.ក មួយគ្រួសារគឺលោក ពុត ឆេង រស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ គណៈកម្មាធិការសមាគមខេត្ត ក៏បាននាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន២បាវតូច មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។


ជាមួយគ្នានោះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស អ.ន.ក ខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០មុឺនរៀល និងលោកស្រី រិន គន្ធា អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា ឧបត្ថម្ភថវិកាចំនួន១០មុឺនរៀល ជូនដល់គ្រួសារសពខាងលើផងដែរ៕

ចែករំលែកអត្ថបទនេះ