អ.ន.ក ខេត្តតាកែវ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ
13 វិច្ឆិកា 2025
ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារ អ.ន.ក ខេត្ត នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន២០លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៥ រួមមាន៖
១/ លោក ញ៉ញ់ ចាន្នី អាយុ៧០ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលដោយរោគាពាធកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
២/ លោក អ៊ុក អ៉ិត អាយុ ៥៩ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
៣/ អ្នកស្រី ជា ចាន្នី អាយុ ៦២ឆ្នាំ ជាគ្រួសារពលី រស់នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពកាលដោយរោគាពាធកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
៤/ លោក មៀច ម៉ៅ អាយុ ៦៨ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
៥/ លោក សែត អ៉ឹម អាយុ ៦៥ឆ្នាំ រស់នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
13 វិច្ឆិកា 2025
13 វិច្ឆិកា 2025
13 វិច្ឆិកា 2025