អ.ន.ក. ស្រុកបាណន់ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ស្រុកខ្សាច់កណ្ដាល និងស្រុកកៀនស្វាយ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក ចំនួន ០២គ្រួសារ ក្នុងខេត្តកណ្ដាល។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន២ រួមមាន៖
១/ លោក ខែម ស៊ុយ រស់នៅភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
២/ លោក វ៉ន វ៉ុន រស់នៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
រូបភាព អ.ន.ក ខេត្តកណ្ដាល
13 ធ្នូ 2025
11 ធ្នូ 2025
11 ធ្នូ 2025