អ.ន.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៦គ្រួសារ

អ.ន.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៦គ្រួសារ

15 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន កម្ពុជាខេត្ត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំពិធីប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២៤លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកសមាគមចំនួន ៦គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានសម្តែងការសោកស្តាយ និង ចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពទាំង៦គ្រួសារ ដែលបានបាត់បង់ប្តី ឪពុក ជីតា ផងដែរ។ 

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា សម្តេចតេជោ ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន គ្រប់ទីកន្លែងទាំងអស់ ទោះបីជាសម្តេច កំពុងមមាញឹកយ៉ាងខ្លាំង ជាមួយនឹងកិច្ចការការពារបូរណភាពទឹកដីពីសំណាក់ភាគីប្រទេសថៃយ៉ាងណាក៏ដោយ។ 

ជាមួុយគ្នានោះ តំណាងគ្រួសារសពអតីតយុទ្ធជនទាំង ៦គ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដោយគោរពជូនពរសម្តេច និង លោកជំទាវ សូមមានសុខភាពល្អ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យ សម្តេច ទទួលបានជោគជ័យក្នុងកិច្ចការពារបូរណភាពទឹកដីពីចោរឈ្លានពាន៕

រូបភាព អ.ន.ក ខេត្តកំពង់ឆ្នាំង

ចែករំលែកអត្ថបទនេះ