អ.ន.ក. ស្រុកបាណន់ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ស្រុកកោះអណ្តែត ដឹកនាំដោយ លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារសពលោក ទិត្យ គៀត រស់នៅភូមិព្រៃមគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកកោះអណ្តែត ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភបន្ថែមជូនគ្រួសារសពមាន អង្ករ ២៥គីឡូក្រាម មី ១កេស និងទឹកត្រី ១យួរ៕
រូបភាព អ.ន.ក ស្រុកកោះអណ្តែត
13 ធ្នូ 2025
11 ធ្នូ 2025
11 ធ្នូ 2025