អ.ន.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៥គ្រួសារ

អ.ន.ក ខេត្តបន្ទាយមានជ័យ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៥គ្រួសារ

15 វិច្ឆិកា 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្ដមសេនីយ៍ទោ  សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ២០លានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពសមាជិកសមាគអតីតយុទ្ធជនចំនួន ៥គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។

ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៥ រួមមាន៖

១/ លោក ចយ ណុប រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ 

២/ លោក ប៊ុត ពេញ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

៣/ លោក ប្រុក រ៉ី រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

៤/ លោក ឡាយ វ៉ារ៉ុង រស់នៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ 

៥/ លោក ឌុល ដា រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។

រូបភាព អ.ន.ក ខេត្តបន្ទាយមានជ័យ

ចែករំលែកអត្ថបទនេះ