
អ.ន.ក ស្រុកភ្នំស្រុក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 តុលា 2025
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានចាត់លោក វរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង ដឹកនាំក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង រៀបចំពិធីប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ១៦ លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិកសមាគម ចំនួន ៤គ្រួសារ ដែលរស់នៅស្រុករលាប្អៀរ ចំនួន ២គ្រួសារ ស្រុកបរិបូណ៌ ១គ្រួសារ និងស្រុកសាមគ្គីមានជ័យ ១គ្រួសារ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ឯក ស្រី ម៉ាច បានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសព និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន គ្រប់ទីកន្លែងទាំងអស់ ទោះបីជាសម្តេចកំពុងមមាញឹកយ៉ាងខ្លាំង ជាមួយនឹងកិច្ចការការពារបូរណភាពទឹកដីកម្ពុជាក៏ដោយ ។
ជាមួយគ្នានោះ តំណាងក្រុមគ្រួសារសពអតីតយុទ្ធជនទាំង ៤គ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងគោរពជូនពរសម្តេច និងលោកជំទាវ មានសុខភាពល្អ និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ រូមទាំងសូមឲ្យសម្តេចទទួលបានជោគជ័យក្នុងកិច្ចការពារបូរណភាពទឹកដី។
រូបភាព ៖ អ.ន.ក ខេត្តកំពង់ឆ្នាំង
13 តុលា 2025
13 តុលា 2025
12 តុលា 2025