
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ កាវ ស៊ីថា
14 កញ្ញា 2025
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានដឹកនាំឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ចុះមូលដ្ឋានខេត្តកំពត ជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានកិត្តិយសស.អ.ក ខេត្តកំពត កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដើម្បីសួរសុខទុក្ខគ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ វីរៈយុទ្ធជនដែលបានពលីក្នុងសមរភូមិមុខ ភ្នំទ្រព្យ ខេត្តព្រះវិហារ ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកពលបាលឯក ឈូក វ៉ាន់ត្រូយ វីរៈយុទ្ធជនដែលបានពលី ក្នុងសមរភូមិមុខភ្នំទ្រព្យ ខេត្តព្រះវិហារ ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិសារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពតផងដែរ។
ឯកឧត្តម សាយ សំអាល់ បានសម្ដែវនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់វីរៈយុទ្ធជនរបស់យើងដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ដ៏អង់អាចក្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា ពីការបំពានទឹកដីពីសំណាក់ពួកសត្រូវ។
ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា៖« ការលះបង់ដ៏ធំធេងនេះ យើងខ្ញុំទាំងអស់គ្នាជាប្រជាជនកម្ពុជា ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ។ ជាការយកចិត្ត ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនក្រុមគ្រួសារសពឱ្យបានសមរម្យ»។
ទន្ទឹមនឹងនោះ ឯកឧត្តម សាយ សំអាល់ ក៏បានឧបត្តម្ភថវិកាមួយចំនួនជូនគ្រួសារសពទាំងពីរគ្រួសារជាការគិតគូរដល់ជីវភាពរបស់គ្រួសារវីរៈយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិ៕
14 កញ្ញា 2025
14 កញ្ញា 2025
13 កញ្ញា 2025