
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ កាវ ស៊ីថា
14 កញ្ញា 2025
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អមដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក. ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃរបស់លោកព្រឹន្ទបាលទោ រិន វាសនា ដែលជាយុទ្ធជនពលីនៅសមរភូមិជួរមុខក្នុងការប៉ះទង្គិចប្រដាប់អាវុធជាមួយកងទ័ពថៃនៅបន្ទាត់ព្រំដែន។ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃបានរៀបចំធ្វើនៅស្រុកកំណើតរបស់លោកក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដោយឃើញពីភាពលំបាករបស់គ្រួសារសព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន១ខ្នង។
ចំណែកឡែក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក. ខេត្តកណ្តាល ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១៣ ០០០ដុល្លារ សម្រាប់ទិញដីលំនៅដ្ឋាន ទំហំ ១៧ម៉ែត្រx៤៥ ម៉ែត្រ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រពន្ធ កូន យោធិនពលី ដែលកំពុងមានជីវភាពខ្វះខាតផងដែរ៕
14 កញ្ញា 2025
14 កញ្ញា 2025
13 កញ្ញា 2025