ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន លរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីមួយរូប គឺ លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន លរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីមួយរូប គឺ លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ

1 សីហា 2025
1 នាទីអាន

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីមួយរូប គឺ លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៥។ 

លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ មានស្រុកកំណើតនៅខេត្តកំពត បានចូលបម្រើការក្នុងអង្គភាពវរសេនាតូច៣៨២ ក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ ។ ពិធីបុណ្យសពវីរយុទ្ធជនពលីខាងលើ ត្រូវបានរៀបចំតាមប្រពៃណី ដែលប្រព្រឹត្តទៅនៅគេហដ្ឋានសព ក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ ពិធីបុណ្យសពរយៈពេល២ថ្ងៃ ឯកឧត្តមអភិបាលខេត្តជាអ្នករ៉ាប់រងថវិកាចំណាយទាំងស្រុង។ ជាមួយគ្នានេះ សប្បុរសជនជិតឆ្ងាយបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកា តាមរយៈឯកឧត្តមបណ្ឌិតប្រមាណជាង ២០,០០០,០០០ រៀល ជូនគ្រួសារសពវរយុទ្ធជនពលីខាងផងដែរ។

ចែករំលែកអត្ថបទនេះ