
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវ កាវ ស៊ីថា
14 កញ្ញា 2025
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធាន ស.អ.ក. ខេត្ត កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ
ចូលរួមបុណ្យសពលោកព្រឹន្ទបាលឯក ណៃ ចន្នី អាយុ ៥៤ឆ្នាំ ជាកងទ័ពនៃវរសនាតូចលេខ ៣៨២ ចំណុះកងពលតូចអន្តរាគមន៍លេខ ៨ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នៅសមរភូមិភ្នំទ្រព្យ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ប្រយុទ្ធនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។
សពព្រឹទ្ទបាលឯក ណៃ ចន្នី ត្រូវបានដឹកយកមកធ្វើបុណ្យនៅស្រុកកំណើត ក្នុងភូមិរំលឹក ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភនៅសម្ភារៈ ថវិកា មួយចំនួន សម្រាប់រៀបចំក្នុងពិធីបុណ្យសពនេះផងដែរ។
14 កញ្ញា 2025
14 កញ្ញា 2025
13 កញ្ញា 2025