គ្រួសារវីរយុទ្ធជនពលីមួយគ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយផ្ទះថ្មីពីសប្បុរសជនទូទាំងប្រទេស

គ្រួសារវីរយុទ្ធជនពលីមួយគ្រួសារ នៅខេត្តសៀមរាប ទទួលបានអំណោយផ្ទះថ្មីពីសប្បុរសជនទូទាំងប្រទេស

9 វិច្ឆិកា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ឧត្តមសេនីយ៍ត្រី សឿន សេន ចូលរួមប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរយុទ្ធជនពលីមួយគ្រួសារ គឺលោកអនុសេនីយ៍ឯក អ៊ុន ឡាវហុង ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោក ឧត្តមសេនីយ៍ទោ ចៅ វ៉ាន់ហេង សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការឧបត្ថម្ភគាំទ្រផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយ: លោក ប៉ី ប៉ី ឌី និងក្រុមយុវជនជួរមុខ តាំង គឹមឡេង និងសប្បុរសជនទូទាំងប្រទេស បានកសាងផ្ទះទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ និងធ្វើការប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលីខាងលើសម្រាប់រស់នៅ និងលើកកម្ពស់ជីវភាពតទៅមុខទៀត។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានជួយឧបត្ថម្ភបន្ថែមនូវទឹកប្រាក់១លានរៀល ជូនដល់គ្រួសារវីរយុទ្ធជនពលីខាងលើផងដែរ៕
      

ចែករំលែកអត្ថបទនេះ