គ្រួសារវីរយុទ្ធជនពលីមួយគ្រួសារ នៅខេត្តសៀមរាប ទទួលបានគេហដ្ឋានថ្មី តាមរយ:សប្បុរសជនទូទាំងប្រទេស

គ្រួសារវីរយុទ្ធជនពលីមួយគ្រួសារ នៅខេត្តសៀមរាប ទទួលបានគេហដ្ឋានថ្មី តាមរយ:សប្បុរសជនទូទាំងប្រទេស

22 តុលា 2025
1 នាទីអាន

លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥  បានចូលរួមប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារវីរយុទ្ធជនពលី លោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ ស្ថិតនៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការឧបត្ថម្ភគាំទ្រផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយ: លោក ប៉ី ប៉ី ឌី និងក្រុមយុវជនជួរមុខ តាំង គឹមឡេង ព្រមទាំងសប្បុរសជនទូទាំងប្រទេស បានជួយសាងសង់ផ្ទះទំហំ ៩ម៉ែត្រ គុណនឹង៥ម៉ែត្រ មានបន្ទប់គេង១  បន្ទប់ទឹក១ និងផ្ទះបាយ១ ជូនគ្រួសារវីរយុទ្ធជនពលីខាងលើស្នាក់នៅ និងបន្តលើកកម្ពស់ជីវភាពតទៅខាងមុខ។

នាឱកាសនោះ ក៏មានការឧបត្ថម្ភថវិកាបន្ថែមពីឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ  ចំនួន ២០០ ដុល្លារ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំនួន ២លានរៀល រួមទាំងលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន ១០០ដុល្លារផងដែរ។

ចែករំលែកអត្ថបទនេះ