
គ្រួសារយោធិនពលីជួបការលំបាកទទួលបានផ្ទះថ្មី ដើម្បីដោះស្រាយជីវភាពរស់នៅ
31 សីហា 2025
អតីតយុទ្ធជនពិការ សុខ កាន គឺជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា បច្ចុប្បន្នរស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកពិការជើងដោយសារជាន់គ្រាប់មីន កំឡុងពេលបំពេញការងារជាទាហាន និងបាត់បង់សមត្ថភាពការងារចាប់ពីពេលនោះមក។
មុនពេលមកចូលជាសមាជិក ស.អ.ក គ្រួសារលោកមានជីវភាពខ្វះខាត គ្មានផ្ទះសម្បែង គ្មានដីធ្លី និងមុខរបរចិញ្ចឹមជីវិតឡើយ។ ប៉ុន្តែក្រោយមក លោកទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងជាពិសេសថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានផ្ដល់ដី និងផ្ទះមួយខ្នង ដែលលោកកំពុងរស់នៅបច្ចុប្បន្ននេះ។
ដាក់សម្ភាសទី១៖ លោក សុខ កាន អតីតយុទ្ធជនពិការរស់នៅក្នុងភូមិកំពង់សំណាញ់ ខេត្តកណ្ដាល
ចាប់តាំងពីចូលនិវត្តន៍ និងបានមករស់នៅលើទឹកដីខេត្តកណ្ដាលនេះ លោក សុខ កាន បានចាប់ផ្ដើមជីវិតថ្មីជាមួយភរិយា និងបានដាំដុះបន្លែជុំវិញផ្ទះបន្តិចបន្ដួចសម្រាប់ការហូបចុកប្រចាំថ្ងៃ។ ជីវភាពរស់នៅរបស់លោក និងគ្រួសារមានភាពមានភាពល្អប្រសើរ តាមរយៈការឧបត្តម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រួមមានប្រាក់សោធននិវត្តន៍ប្រចាំខែ ប្រាក់របបសន្តិសុខសង្គម ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងតាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
ដាក់សម្ភាសទី២៖ អ្នកស្រី ដួង មី ភរិយាអតីតយុទ្ធជនពិការរស់នៅក្នុងភូមិកំពង់សំណាញ់ ខេត្តកណ្ដាលបន្ថែមពីលើស្មារតីយកចិត្តទុកដាក់នេះ សម្ដេចទាំងទ្វេមិនដែលទុកនិវត្តជនណាម្នាក់ចោលនោះឡើយ មានតែជួយឧបត្ថម្ភ គាំទ្រ ជ្រោមជ្រែង ទាំងផ្នែកស្មារតី និងសម្ភារៈ ជាពិសេសលើជីវភាពរស់នៅ ក្នុងគោលបំណងផ្ដល់រក្សាតម្លៃ និងលើកកម្ពស់នូវវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាទាំងអស់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ៕
31 សីហា 2025
28 សីហា 2025
27 សីហា 2025