អ.ន.ក. ខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
8 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ខេត្តតាកែវ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២០លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពសមាជិក អ.ន.ក ចំនួន ៥គ្រួសារ ក្នុងខេត្តតាកែវ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៥ រួមមាន៖
១/ លោក រី រ៉ាឌី រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។
២/ លោក នាក់ លី រស់នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
៣/ អ្នកស្រី សួន ឡាវ គ្រួសារជនពលី រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។
៤/ លោក ព្រំ សំអាត រស់នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។
៥/ លោក ប៉ែន វណ្ណដេត រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនក្នុងមួយគ្រួសារសព ទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ។