អ.ន.ក. ស្រុកបវេល និងស្រុកសង្កែ នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ
15 ធ្នូ 2025
ឧត្តមសេនីយ៍ត្រី ខឹម ឆៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២០ លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ៥គ្រួសារ ក្នុងខេត្តព្រះវិហារ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន៥ រួមមាន៖
១/ លោក ឈឹម លេន ជានិវត្តជន រស់នៅភូមិបាក់ក្តោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
២/ លោក សោម វិន អតីតយុទ្ធជនពិការ រស់នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
៣/ លោក គុន រ៉ាន់ អតីតយុទ្ធជនពិការ រស់នៅភូមិវាលពោធិ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៤/ លោក ម៉ី ឆេង ជានិវត្តជន រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៥/ លោក សង សុភាព អតីតយុទ្ធជនពិការ រស់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
រូបភាព អ.ន.ក ខេត្តព្រះវិហារ
15 ធ្នូ 2025
15 ធ្នូ 2025
13 ធ្នូ 2025