អ.ន.ក. ក្រុងតាខ្មៅ និងស្រុកលើកដែក នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ
15 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក. ស្រុកបវេល និងស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ ផុង សារិន អធិការរង តំណាងលោកវរសេនីយ៍ឯក សុខ សារិន អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកបវេល និងលោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក. ស្រុកសង្កែ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ
បាននាំយកថវិកាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន ០២គ្រួសារ។
គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា ចំនួន ២គ្រួសារ រួមមាន៖
១/ លោក យ៉ុន យ៉ន អាយុ ៦៧ឆ្នាំ រស់នៅភូមិកំពង់ព្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
២/ លោក ឃុត សារឹម អាយុ ៦២ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
15 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025