អ.ន.ក. ខេត្តកណ្តាល នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ

អ.ន.ក. ខេត្តកណ្តាល នាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ

11 ធ្នូ 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. ក្រុងតាខ្មៅ និងស្រុកលើកដែក ដឹកនាំដោយលោកអភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុក និងជាប្រធាន អ.ន.ក. ក្រុងតាខ្មៅ និងស្រុកលើកដែក នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ចំនួន ២គ្រួសារ។

គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា ចំនួន ២គ្រួសារ រួមមាន៖

១-លោក យន់ ឡី រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

២-លោក លាង ឈៀង រស់នៅភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្តាល បានទទួលមរណភាពកាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ក្រុង/ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ១០០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕

រូបភាព អ.ន.ក. ខេត្តកណ្តាល

ចែករំលែកអត្ថបទនេះ