
អ.ន.ក ស្រុកភ្នំស្រុក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 តុលា 2025
លោកស្រី ទួន សុគន្ធា តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានអ.ន.ក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៨លានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពសមាជិកសមាគអតីតយុទ្ធជនចំនួន ២ គ្រួសារក្នុងខេត្តបន្ទាយមានជ័យ ។
ថវិកាបេឡាមរណសង្រ្គោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ២រួមមាន៖
១/លោក នុត ប៊ុនហ៊ាង រស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ មានកូនឈ្មោះ នុត សាវេត ភេទស្រី ជាអ្នកទទួលបណ្ដាំ។
២/ អ្នកស្រី ប៊ុន ឈាន ជាគ្រួសារជនពលី រស់នៅភូមិតាអ៊ិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ មានកូនឈ្មោះ ស្ងួន រំជួល ភេទស្រី ជាអ្នកទទួលបណ្ដាំ។
រូបភាព អ.ន.ក ខេត្តបន្ទាយមានជ័យ
13 តុលា 2025
13 តុលា 2025
13 តុលា 2025