អ.ន.ក. ស្រុកបាណន់ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 ធ្នូ 2025
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ជាប្រធានអ.ន.ក ខេត្ត នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចាត់ក្រុមការងារ អ.ន.ក ស្រុកសាមគ្គីមុនីជ័យ និងស្រុកថ្ពង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តកម្ពុជា ចំនួន ២គ្រួសារ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសព ២គ្រួសារ រួមមាន៖
១- លោក អ៊ូច អៀ អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
២-អ្នកស្រី ស្វាយ ខឿន អាយុ ៨២ឆ្នាំ រស់នៅភូមិរំចេក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
13 ធ្នូ 2025
11 ធ្នូ 2025
11 ធ្នូ 2025