គ្រួសារវីរយុទ្ធជនមួយគ្រួសារ នៅស្រុកប្រាសាទបាគង  ទទួលបានគេហដ្ឋានថ្មី តាមរយ:សប្បុរសជនទូទាំងប្រទេស

គ្រួសារវីរយុទ្ធជនមួយគ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានគេហដ្ឋានថ្មី តាមរយ:សប្បុរសជនទូទាំងប្រទេស

24 តុលា 2025
1 នាទីអាន

ឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចាត់ឧត្តមសេនីយ៍ត្រី វ៉ាន់ រិទ្ធ ចូលរួមប្រគល់ និងឡើងគេហដ្ឋានថ្មី ជូនក្រុមគ្រួសារលោក ពលបាលឯក ស្មឿន ចន្ទ្រា និងលោកស្រី ព្រឿន សុឃឹម រស់នៅភូមិអង្រ្គង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការឧបត្ថម្ភគាំទ្រផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយ: លោក ប៉ី ប៉ី ឌី និងក្រុមយុវជនជួរមុខ តាំង គឹមឡេង ព្រមទាំងសប្បុរសជនទូទាំងប្រទេស បានកសាងផ្ទះ ជូនគ្រួសារវីរយុទ្ធជនពលីខាងលើស្នាក់នៅ និងបន្តលើកកម្ពស់ជីវភាពតទៅខាងមុខ។

នាឱកាសនោះ ក៏មានការឧបត្ថម្ភថវិកាបន្ថែមពីឯកឧត្តម ឧកញ៉ាបណ្ឌិត សៀង ណាំ  ចំនួន ២០០ ដុល្លារ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបចំនួន ១លានរៀល។

ចែករំលែកអត្ថបទនេះ