
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
លោក វណ្ណ: សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក នៃខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក ចូលរួមឧបត្ថម្ភថវិកាចំនួន ៤០មុឺនរៀល ដេីម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជនដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀតដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025