អ.ន.ក. ខេត្តកោះកុង នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
4 ធ្នូ 2025
គណៈកម្មាធិការ អ.ន.ក ស្រុកមុខកំពូល ដឹកនាំដោយលោក ហុង គីរី អភិបាល រង តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកមុខកំពូល នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនពលី ឈ្មោះ សយ ធី ភេទស្រី រស់នៅភូមិស្ពានថ្មី ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ស្រុក ក៏បានជួយឧបត្ថម្ភគ្រួសារសពនូវ អង្ករ ចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
4 ធ្នូ 2025
3 ធ្នូ 2025
2 ធ្នូ 2025