អ.ន.ក. ស្រុកបាណន់ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
13 ធ្នូ 2025
ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការស.អ.ក ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ក្រុមការងារស.អ.ក ស្រុកអន្លង់វែង នាំយកថវិការបេឡាមរណសង្រ្គោះចំនួន ៨លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ២គ្រួសារ ក្នុងខេត្តឧត្ដរមានជ័យ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនដល់គ្រួសារសពសអតីតយុទ្ធជនចំនួន ២គ្រួសាររួមមាន៖ ១. អតីតយុទ្ធជនពិការ ជួប ម៉ម ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ២. លោក សុខ ទៀង អាយុ ៧៣ឆ្នាំ រស់នៅភូមិអូរជញ្ចៀន ឃុំអន្លង់វែងស្រុកអន្លងវែង ខេត្តឧត្ដរមានជ័យ ដែលទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
រូបភាព៖ ស.អ.ក ខេត្តឧត្ដរមានជ័យ
13 ធ្នូ 2025
11 ធ្នូ 2025
11 ធ្នូ 2025