កម្លាំងអធិការដ្ឋានស្រុកគាស់ក្រឡចុះជួសជុលស្លាកសញ្ញាបង្ហាញទីតាំងដីសម្បទានសង្គមកិច្ចដែលគ្រប់គ្រងដោយសមាគមអតីតយុទ្ធជនកម្ពុជា

កម្លាំងអធិការដ្ឋានស្រុកគាស់ក្រឡចុះជួសជុលស្លាកសញ្ញាបង្ហាញទីតាំងដីសម្បទានសង្គមកិច្ចដែលគ្រប់គ្រងដោយសមាគមអតីតយុទ្ធជនកម្ពុជា

4 សីហា 2025
1 នាទីអាន

កម្លាំងអធិការដ្ឋានស្រុកគាស់ក្រឡចុះជួសជុលស្លាកសញ្ញាបង្ហាញទីតាំងដីសម្បទានសង្គមកិច្ចដែលគ្រប់គ្រងដោយសមាគមអតីតយុទ្ធជនកម្ពុជា 

កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡចំនួន ១០រូប កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ បានចុះជួសជុលស្លាកបង្ហាញទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគមអតីតយុទ្ធជនកម្ពុជាឡើងវិញ ដែលក្នុងចំណោមស្លាកទាំងនោះ មានស្លាកចំនួន ០៣ ទំហំ៣x៤ម៉ែត្រ រងការរហែកខូចខាត ស្ថិតក្នុងភូមិសាស្រ្ត ភូមិព្រៃសិន និងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នាឱកាសនោះ លោកអធិការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកគាស់ក្រឡ បានផ្ដល់ថវិកាសម្រាប់ជួសជុលធ្វើស្លាកថ្មី សរុបចំនួន ៧០០,០០០ រៀល។

ចែករំលែកអត្ថបទនេះ