កម្លាំងនគរបាលប៉ុស្តិ៍ស្រុកគាស់ក្រឡ ចុះសរសេរលេខផ្ទះថ្មីជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន៤០ខ្នង
9 ធ្នូ 2025
ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត ចុះពិនិត្យការស្ថាបនាផ្លូវលំប្រវែង៥៥០ម៉ែត្រនិងលូកាត់ទទឹងផ្លូវចំនួន ២ទីតាំង ដែលលទ្ធផលការងារសម្រេចបាន១០០% ហើយ ព្រមទាំងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្ទះចំនួន ៣១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីសម្រាប់ផ្តល់ជូនអតីតយុទ្ធជន ដែលគ្មានដី និងផ្ទះពិតប្រាកដ រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕
9 ធ្នូ 2025
9 ធ្នូ 2025
26 វិច្ឆិកា 2025