ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានចាត់ក្រុមការងារស្រុកអន្លង់វែង និងស្រុកចុងកាល់ រួមទាំងអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណសង្រ្គោះ ចំនួន ១៦ លានរៀល ជូនដល់គ្រួសារនៃសពអតីតយុទ្ធជនចំនួន០៤គ្រួសារ រស់នៅក្នុងខេត្តឧត្តរមានជ័យ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារនៃសព ចំនួន០៤គ្រួសាររួមមាន៖ ១. លោក ប៊ុន ធី អាយុ ៧៤ ឆ្នាំ រស់នៅភូមិ ទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២៥។ ២. លោក ទឹម ច្រូច អាយុ ៥១ ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ ៣. លោក ង៉ែត ប៊ុនធឿន អាយុ ៦៥ ឆ្នាំ រស់នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ ៤. លោក ចាន់ ហេង អាយុ ៥៧ ឆ្នាំ រស់នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025