ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី និង ១០លានរៀលចំពោះយោធិនពិការនៅសមរភូមិមុខ
10 ធ្នូ 2025
យោងតាមសារជូនពររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្ដុង្គឧត្តម ចម្រើនជន្មាយុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងវេលាដ៏នក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្ដែងនូវការគោរពកោតសរសើរដោយស្មោះស្ម័គ្រចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការខិតខំប្រឹងប្រែងមិនខ្លាចហត់នឿយយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញតួរនាទីយ៉ាងសកម្មប្រកបដោយស្មារតី និងឆន្ទៈ មោះមុត សំដៅរួមចំណែកលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលវេលាដ៏លំបាក ដែលបង្កឡើងដោយសត្រូវឈ្លានពានមកលើអធិបតេយ្យជាតិកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ គិតគូរ និងជួយគាំទ្រ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងកាលៈទេសៈដ៏លំបាកស្មុគស្មាញនេះ ។
លើសពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីអត្ថប្រយោជន៍នានា និងតម្រូវការ សំដៅលើកកម្ពស់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយ ប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
10 ធ្នូ 2025
1 តុលា 2025
17 កញ្ញា 2025