ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
លោកឧត្តមសេនីយ៍ទោ ចិន នី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នេះ បានចាត់ក្រុមការងារ ស.អ.ក.ខេត្ត និងស្រុកមេមត់ នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១៦ លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា ចំនួន ៤គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារនៃសពចំនួន០៤គ្រួសាររួមមាន៖
១.លោក ឌុល ផេន ភេទប្រុស មានទីកន្លែងកំណើតនៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលមានកូនឈ្មោះ ឌុល ផានី ភេទប្រុស ជាអ្នកទទួលបណ្ដាំ។
២.លោក ម៉ាត់ ចាន់ធឿន ភេទប្រុស មានទីកន្លែងកំណើតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្អូនឈ្មោះ ម៉ាត់ សាវ៉ាន ភេទស្រី ជាអ្នកទទួលបណ្ដាំ។
៣.លោក ឡុង ថុន ភេទ មានទីកន្លែងកំណើតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលមានកូនឈ្មោះ ផៃ សុខាលៃ ភេទប្រុស ជាអ្នកទទួលបណ្ដាំ។
៤.លោក សួន ឡន ភេទប្រុស មានទីកន្លែងកំណើតរស់នៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលមានក្មួយឈ្មោះ ឡុង ប៊ុនធឿន ភេទស្រី ជាអ្នកទទួលបណ្ដាំ៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025