ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
គណៈកម្មាធិការ ស.អ.ក ស្រុក តំណាងឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ម្ភៃបួនលានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនសមាជិក ស.អ.ក ចំនួន ០៦គ្រួសារ ក្នុងខេត្តតាកែវ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនគ្រួសារសព មានអង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកក្រូច ១កេស ,ទឹកសុទ្ធ ១កេស ព្រមទាំងជូនថវិកា ចំនួន ៧២មុឺនរៀល ដល់ប្រជាពលរដ្ឋចំនួន ៧២នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ថវិកាខាងលើផងដែរ៕
រូបភាព៖ ស.អ.ក ខេត្តតាកែវ
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025