ស.អ.ក ខេត្តតាកែវ នាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

ស.អ.ក ខេត្តតាកែវ នាំយកថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

12 កញ្ញា 2025
1 នាទីអាន

គណៈកម្មាធិការ ស.អ.ក ស្រុក តំណាងឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នេះ បាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ដប់ពីរលានរៀល និងលិខិតរំលែកមរណទុក្ខ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនសមាជិក ស.អ.ក ចំនួន ០៣គ្រួសារ ក្នុងខេត្តតាកែវ។

ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ស្រុក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនគ្រួសារសព មានអង្ករ ២៥គីឡូក្រាម និង៥០គីឡូក្រាម  ,មី ១កេស ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកសុទ្ធ ៥យួរ ព្រមទាំងឃីត ១កញ្ចប់៕

រូបភាព៖ ស.អ.ក ខេត្តតាកែវ

ចែករំលែកអត្ថបទនេះ