ស.អ.ក ខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន ១១គ្រួសារ

ស.អ.ក ខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន ១១គ្រួសារ

12 សីហា 2025
1 នាទីអាន

លោកឧត្ដមសេនីយ៍ទោ ហួត សុធី  ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចាត់លោក ឧត្តមសេនីយ៍ត្រី សឿន សេន និងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ រិទ្ធ ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកនូវថវិកាចំនួន ៤៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១១គ្រួសារ ក្នុងខេត្តសៀមរាប។

ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១១គ្រួសាររួមមាន៖

១.លោក  ស៊ុក សុផល  អាយុ៦៥ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ

២.លោកស្រី ឆោម អិស អាយុ៧៨ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ

៣.លោក ព្រាប ភុម ភេទប្រុស អាយុ៥៥ឆ្នាំ បានទទួលមរណភាពដោយសាររោគាពាធ

៤.លោក យូ ផូរផង់ អាយុ៧៧ឆ្នាំ បានទទួលមរណភាពដោយសាររោគាពាធ 

៥.លោកស្រី កង បូរ ភេទស្រី អាយុ៨០ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ 

៦.លោកស្រី ហូរ គី ភេទស្រី អាយុ៦១ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ 

៧.លោក ហ៊ឺ វឹង ភេទប្រុស អាយុ៦៥ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ 

៨.លោក ហេង សុផល ភេទប្រុស អាយុ៥៧ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ

៩.លោក  ឃុន ខេង ហៅ ឡែម ពេស  អាយុ៦២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ 

១០.លោកស្រី នួន ចក់ ភេទស្រី អាយុ៨២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ 

១១.លោក ព្រិល ភាព ភេទប្រុស អាយុ៦៦ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ៕

ចែករំលែកអត្ថបទនេះ