ថវិកា និងសាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងទ័ពពលី ក្នុងខេត្តឧត្តរមានជ័យ
14 ធ្នូ 2025
ឧត្តរមានជ័យ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ផ្ទះ ១្នងជូននាយចំណង់ និប សំណាល់ យុទ្ធជន វរសេនាតូចកាំភ្លើងធំ ដែលឈរជើងនៅទិសទី២ ភូមិសាស្រ្តខេត្តឧត្តរមានជ័យ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចាត់តាំង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យស្ថានភាពយោធិនកំពុងឈរជើងការពារបូរណភាពទឹកដី ដើម្បីបង្ហាញពីការគិតគូរដល់ស្មារតីការពារជាតិ ក្នុងចំណែកណាមួយជាមួយក្រុមគ្រួសារក្នុងអំឡុងពេលជួបប្រទះការលំបាក។
ការផ្តល់ជូនអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់ នាយចំណង់ និប សំណាល់ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងសេចក្តីសុខប្រជាជន៕
14 ធ្នូ 2025
13 ធ្នូ 2025
11 ធ្នូ 2025