
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
ឧត្តមសេនីយ៍ត្រី ខឹម ឆៃ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ តំណាងឧត្ដម សេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានស.អ.ក ខេត្ត នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ២៤ លានរៀល ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ០៦គ្រួសារ ក្នុងខេត្តព្រះវិហារ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនក្នុងមួយគ្រួសារទទួលបានថវិកា ៤លានរៀល។
គ្រួសារសពអតីតយុទ្ធជនទាំង០៦គ្រួសារ រួមមាន៖
១-ឈ្មោះ យឹម ចំរេីន ភេទប្រុស មុខសញ្ញាពិការ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
២-ឈ្មោះ យិន បូ ភេទប្រុស មុខសញ្ញានិវត្តជន រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៣-ឈ្មោះ វ៉ាន់ សុខុម ភេទប្រុស មុខសញ្ញាពិការ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៤-ឈ្មោះ សុខ កន្និថា ភេទប្រុស មុខសញ្ញាពិការ រស់នៅភូមិវាលពោធ៍ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៥-ឈ្មោះ សៀង ខេន ភេទប្រុស មុខសញ្ញានិវត្តជន រស់នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
៦-ឈ្មោះ ឡម អ៉ី ភេទប្រុស មុខសញ្ញាពិការ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។
រូបភាព៖ ស.អ.ក ខេត្តព្រះវិហារ
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025