ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង
12 វិច្ឆិកា 2025
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តព្រះសីហនុ នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំវាយតម្លៃសមាជិកស.អ.ក ចំនួន៩២ គ្រួសារ ដែលបានដាក់ពាក្យស្នើសុំដីស្នាក់នៅ និងលំនៅដ្ឋាន នៅក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំខាងលើបានឱ្យដឹងថា ស.អ.ក ខេត្តព្រះសីហនុ តែងដឹកនាំក្រុមការងារចុះធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជនតាមគ្រោងផ្ទះដែលសាងសង់ជូនជាប្រចាំ។
ដោយឡែក ក្នុងចំណោម១០ទីតាំង នៅក្នុងដីសម្បទានសង្គមកិច្ចមាន ១៨២ គ្រួសារ ទទួលបាន ៤អណ្តូង និង៥១ គ្រួសារថ្មី ទទួលបាន២អណ្តូង ស្ថិតនៅក្រុម២១ ភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកអនុសេនីយ៍ទោ សាំង សុភក្តី មេបញ្ជារការងស្រុកស្ទឹងហាវ ក៏បានចូលរួមជាមួយលោក អ៊ុង ឆាលី អភិបាលរងស្រុកស្ទឹងហាវ សហការណ៍ជាមួយក្រុមបច្ចេកទេសរបស់ព្រះបរមរាជវាំង ចុះពិនិត្យ និងថតរូបចំនួន៦ទីតាំងបន្ថែមទៀត ដើម្បីធ្វើអណ្តូងជូនអតីតយុទ្ធជនផងដែរ៕
12 វិច្ឆិកា 2025
11 វិច្ឆិកា 2025
11 វិច្ឆិកា 2025