ប្រព័ន្ធធារាសាស្ត្រ ២ ទីតាំងនៅខេត្តពោធិ៍សាត់ ផ្គត់ផ្គង់ទឹកជូនបងប្អូនអតីតយុទ្ធជនរាប់រយគ្រួសារសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល

ប្រព័ន្ធធារាសាស្ត្រ ២ ទីតាំងនៅខេត្តពោធិ៍សាត់ ផ្គត់ផ្គង់ទឹកជូនបងប្អូនអតីតយុទ្ធជនរាប់រយគ្រួសារសម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល

11 វិច្ឆិកា 2025
1 នាទីអាន

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹក និងទំនប់បង្ហៀរទឹក ដែលបានរៀបចំប្រព័ន្ធធារាសាស្រ្តជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពភោគផលដំណាំ រួមទាំងបង្កបង្កើនផល ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ចែករំលែកអត្ថបទនេះ